ព័ត៌មានសំខាន់ៗចំនួន ២៧ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចុងសប្តាហ៍នេះ
2022.11.13

១. លោក ចូ បៃឌិន លើកពីកង្វល់មូលដ្ឋានទ័ពជើងទឹករាម និងជំរុញបើកលំហសេរីភាពពលរដ្ឋ និងនយោបាយមុនបោះឆ្នោត
ប្រធានាធិបតីអាមេរិកលោក (Joseph R. Biden) បានស្នើឲ្យកម្ពុជារក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីពីឥទ្ធិពលចិន ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងអ្នកទោសនយោបាយ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងលោក និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ។ អានព័ត៌មានពិស្តារ...
២. បណ្ដាញសង្គមស៊ីវិលស្នើដល់មេដឹកនាំអន្តរជាតិបញ្ចប់ការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន
បណ្ដាញអង្គការសង្គមស៊ីវិលចំនួន ៣៦ បានចេញលិខិតរួមគ្នាទៅកាន់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាលបរទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅក្នុងខែវិច្ឆិកានេះ ដើម្បីស្នើសុំអន្តរាគមន៍បញ្ចប់ការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន និងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ អានព័ត៌មានពិស្តារ...
៣. យុវជនខ្មែរថាវរៈថា អាជ្ញាធរកំពុងប្រឌិតរឿងដើម្បីគំរាមកំហែងពួកគេ
ក្រុមយុវជនខ្មែរថាវរៈអះអាងថា អាជ្ញាធរកំពុងប្រឌិតរឿងលើសមាជិកពួកគេចំនួន ២នាក់ គឺលោក ហ៊ុន វណ្ណៈ និងលោក ស្វាយ សំណាង ទាក់ទងនឹងករណីរំលោភ។ អានព័ត៌មានពិស្តារ...
៤. អាមេរិកត្រូវតែជួយយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជាវិញ
ស្របពេលដែល លោកប្រធានាធិបតី លោក ចូ បៃឌិន (Joe Biden)មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាមេរិក ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ស្នើឲ្យអាមេរិកត្រូវតែជួយយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជាវិញ។ អានព័ត៌មានពិស្តារ...
៥. មេដឹកនាំអាស៊ានសម្រេចទទួលប្រទេសទីម័រខាងកើតជាសមាជិកទី១១ របស់ខ្លួន
មេដឹកនាំអាស៊ានចាប់ផ្ដើមចូលរួមកិច្ចប្រជុំអាស៊ានហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ដែលដឹកនាំប្រធានអាស៊ានប្ដូរវេនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាលទ្ធផល មេដឹកនាំអាស៊ាន សម្រេចទទួលប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ជាសមាជិកទី១១ របស់អាស៊ាន។ អានព័ត៌មានពិស្តារ...
៦. សង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន ស្នើឱ្យលោក ហ៊ុន សែន បញ្ចប់ការប្រើភាសាព្រមានកម្ទេចអ្នកប្រឆាំង ហើយងាកមកផ្សះផ្សាជាតិវិញ
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងស្នើឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេស ដោយផ្អែកទៅលើគោលការណ៍ច្បាប់ និងយកសុខទុក្ខប្រជាជនជាធំ ជាពិសេសត្រូវងាកមកផ្សះផ្សាបង្រួបបង្រួមជាតិ ចៀសវាងការយកបញ្ហាផ្ទាល់ខ្លួន មកធ្វើជាលេសដើម្បីធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ ឬអ្នកនយោបាយបក្សប្រឆាំង។ ការស្នើសុំបែបនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន យកខួប៤៦ឆ្នាំនៃការស្លាប់កូនរបស់លោក មកបង្ហាញការឈឺចាប់ឡើងវិញ និងបង្ហាញគំនិតព្យាបាទលើអ្នកដែលលោក ចោទថា មាននយោបាយជ្រុលនិយម។ អានព័ត៌មានពិស្តារ....
៧. អាស៊ានទទួលយកប្រទេសអ៊ុយក្រែនជាសមាជិកមិត្តភាពនិងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ទី៥០
ថ្ងៃទី១នៃកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) សមាគមប្រជាតិអាស៊ីអាគ្នេយ៍មួយនេះ សម្រេចទទួលប្រទេសអ៊ុយក្រែន (Ukraine ) ជាសមាជិកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ (TAC)។ ទោះយ៉ាងណា អ្នកជំនាញនយោបាយការបរទេសថា នេះគ្រាន់តែជាលទ្ធផល តិចតួចទេ ព្រោះអាស៊ានដែលដឹកនាំដោយលោក ហ៊ុន សែន ជាប្រធានប្ដូរវេន មិនបានដោះស្រាយជម្លោះក្នុងតំបន់របស់ខ្លួននៅប្រទេសភូមាឬមីយ៉ាន់ម៉ា (Myanmar) បានជោគជ័យឡើយ។ អានព័ត៌មានពិស្តារ...
៨. អ្នកឃ្លាំមើលបារម្ភពីឥទ្ធិពលចិនមកលើកម្ពុជាកាន់តែខ្លាំង ក្រោយពីរដ្ឋាភិបាលព្រមព្រៀងបង្កើតកម្មវិធីបង្រៀនភាសាចិនក្នុងសាលាចំណេះទូទៅ
អ្នកឃ្លាំមើលសង្គមព្រួយបារម្ភពីឥទ្ធិពលរបស់ចិនជ្រាបចូលកម្ពុជាកាន់តែខ្លាំង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌និងអធិបតេយ្យភាពរបស់ជាតិ។ ក្តីបារម្ភនេះ កើតឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងឱ្យបើកកម្មវិធីបង្រៀនភាសាចិនក្នុងកម្មវិធីសិក្សានៃសាលាចំណេះទូទៅនៅកម្ពុជា។ អានព័ត៌មានពិស្តារ...
៩. ប្រជាពលរដ្ឋថា បញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង ធ្វើឱ្យ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បរាជ័យ
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញលើកឡើងថា បញ្ហាគ្រឿងញៀន និងការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលធ្វើឱ្យគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បរាជ័យ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវមានវិធានការពីថ្នាក់ជាតិដើម្បីលុបបំបាត់ការជួញដូរគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ទើបអាចឱ្យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ អានព័ត៌មានពិស្តារ...
១០. អ្នកឃ្លាំមើលជំរុញទៅរដ្ឋាភិបាលឲ្យរក្សាឯករាជ្យជាតិដើម្បីបំរើការពារប្រយោជន៍ជាតិ
អ្នកឃ្លាំមើលនយោបាយជំរុញទៅរដ្ឋាភិបាល ឱ្យរក្សាឯករាជ្យភាព ដើម្បីការពារអធិបតេយ្យភាព និងប្រយោជន៍ជាតិ។ សំណើនេះ ធ្វើឡើងក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ។ មន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា កម្ពុជានៅរក្សាអព្យាក្រឹតភាព ហើយ មិនបានបោះបង់ប្រទេសមហាអំណាចណាមួយចោលឡើយ។ អានព័ត៌មានពិស្តារ...
១១. ក្រុមយុវជនខ្មែរថាវរៈ ចាកចេញពីខេត្តព្រះវិហារទៅបន្តធ្វើយុទ្ធនាការអត់អាហារទាមទាររដ្ឋាភិបាលដោះលែងកញ្ញាសេង ធារី នៅរាជធានីភ្នំពេញ
ក្រុមយុវជនខ្មែរថាវរៈ ដែលបន្តធ្វើយុទ្ធនាការអត់អាហារនៅរាជធានីភ្នំពេញ បានទាមទារឱ្យរដ្ឋាភិបាល និងតុលាការដោះលែងកញ្ញា សេង ធារី រួមទាំងអ្នកទោសនយោបាយ និងសកម្មជនសង្គមទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិល បារម្ភពីសុខភាព និងសេរីភាពរបស់យុវជន ដែលធ្វើយុទ្ធនាការបង្អត់អាហារ និងទទូចដល់រដ្ឋាភិបាលឲ្យពិចារណាដោះលែងអ្នកទោសនយោបាយទាំងនោះ ដើម្បីស្តាមុខមាត់កម្ពុជា ពាក់ព័ន្ធការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្ស។ អានព័ត៌មានពិស្តារ...
១២. ក្រសួងការបរទេសអាមេរិក បញ្ជាក់ជំហរផ្តោតអាទិភាពអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង
ក្រសួងការបរទេសអាមេរិកគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តផ្តោតអាទិភាពអំពាវនាវឱ្យដោះលែងមេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានជាប់ឃុំដោយអយុត្តិធម៌។ ការបញ្ជាក់ជំហរជាថ្មីនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងនៅមុនពេលមកដល់នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ដ៏កម្ររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ អានព័ត៌មានពិស្តារ...
១៣. ក្រុមយុវជនដែលធ្លាប់បង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារបារម្ភពីសុខភាព កញ្ញា សេង ធារី ដែលកំពុងធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារ
ពាក់ព័ន្ធនឹងកញ្ញា សេង ធារី ដែលកំពុងធ្វើកូដកម្មបង្អត់អាហារក្នុងពន្ធនាគារនៅពេលនេះ ក្រុមយុវជនដែលធ្លាប់ជួបបទពិសោធបង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារ ទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ពិចារណាការតវ៉ារបស់កញ្ញា សេង ធារី និងត្រូវដោះលែងកញ្ញាឱ្យមានសេរីភាពវិញ។ តើមូលហេតុអ្វីបានជាពួកគេ ព្រួយបារម្ភពីការបង្អត់អាហាររបស់កញ្ញាសេង ធារី? អានព័ត៌មានពិស្តារ...
១៤. លោក ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំចិន មុនកិច្ចប្រជុំអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានសន្តិភាព មុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ យល់ថា ជំនួបទ្វេភាគីនេះ ចិនទំនងជាព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជារឿងសមុទ្រចិនខាងត្បូង។ អានព័ត៌មានពិស្តារ...
១៥. វេទិកាប្រជាពលរដ្ឋអាស៊ាន ចេញសេចក្ដីថ្លែងការណ៍ជំរុញរដ្ឋាភិបាលលើកកម្ពស់សិទ្ធិមនុស្ស និងសន្តិភាព
វេទិកាប្រជាពលរដ្ឋអាស៊ាន ស្នើរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ឲ្យពិចារណា ដើម្បីរៀបចំគោលនយោបាយ និងការគោរពសិទ្ធិមនុស្ស និងរក្សាសន្តិភាពក្នុងតំបន់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា កិច្ចប្រជុំកំពូលអាស៊ានគួរមានរបៀបវារៈផ្ដល់ឱកាសដល់តំណាងក្រុមប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល បង្ហាញពីបញ្ហា និងដំណោះស្រាយដែលពួកគេ កំពុងប្រឈមនៅក្នុងតំបន់។ អានព័ត៌មានពិស្តារ...
១៦. គណបក្សភ្លើងទៀនអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាស៊ាន រួមគ្នាលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដំណើរការបោះឆ្នោត និងអព្យាក្រិត្យភាពរបស់កម្ពុជា
គណបក្សភ្លើងទៀនអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាស៊ាន រួមគ្នាលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសធានាដំណើរការបោះឆ្នោត និងអព្យាក្រិត្យភាពរបស់កម្ពុជា។ អានព័ត៌មានពិស្តារ...
១៧.អ្នកជំនាញកិច្ចការអន្តរជាតិថា ជំនួបមេដឹកនាំវៀតណាម ជាមួយលោក ហ៊ុន សែន គឺវៀតណាមចង់បង្ហាញថា ខ្លួននៅតែមានឥទ្ធិពលលើកម្ពុជា
នាយករដ្ឋមន្ត្រី វៀតណាមលោក ផាម មិញជិញ កំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា និងបានចុះកិច្ចព្រមព្រៀង១១ចំណុច ជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ អ្នកជំនាញកិច្ចការអន្តរជាតិលើកឡើងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រីទាំងពីរមុនកិច្ចប្រជុំអាស៊ាន គឺវៀតណាមចង់បង្ហាញមេដឹកនាំប្រទេសនានាថា វៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជា។ អានព័ត៌មានពិស្តារ...
១៨. នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង មកដល់កម្ពុជានៅមុនពេលកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម
ទន្ទឹមនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) នៅកម្ពុជា នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) និងភរិយា បានធ្វើដំណើរមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា។ នេះគឺជាដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា របស់លោកដោយផ្ទាល់មកកាន់កម្ពុជា ចាប់តាំងពីមានការផ្ទុះវិបត្តិជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ២០២០ មក។ អានព័ត៌មានពិស្តារ...
១៩. គ្រួសារខកចិត្តដែលអាជ្ញាធរស្នើលើកលែង ឬបន្ធូរបន្ថយទោសក្នុងបុណ្យអុំទូក គ្មានអ្នកជាប់ឃុំនយោបាយ
ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងខកចិត្តចំពោះ គណៈកម្មការជំនាញដែលបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចស្នើសុំទៅព្រះមហាក្សត្រ ដើម្បីផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះដោយគ្មានឈ្មោះសមាជិកគ្រួសារពួកគេ។ មន្រ្តីពន្ធនាគារអះអាងថា អាជ្ញាធរបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់ដោយមិនគិតរឿងនយោបាយនោះទេ។ អានព័ត៌មានពិស្តារ...
២០. ពលរដ្ឋ១៦៦នាក់ នៅខេត្តព្រៃវែងផ្តិតមេដៃ មិនពេញចិត្តអាជ្ញាធរ ៩នាក់ ឃុបឃិតយកដីសាលាឃុំព្រែកសំបួរពុះឡូត៍ចែកគ្នា
នៅខេត្តព្រៃវែងឯណោះវិញ ប្រជាពលរដ្ឋជិត ២រយនាក់ (១៦៦) បានផ្តិតមេដៃ សំដែងការមិនពេញចិត្ត ចំពោះករណីអាជ្ញាធរមូលដ្ឋានខេត្តនេះ បានឃុបឃិតគ្នា រំលោភយកដីសាលាឃុំមកធ្វើជាសម្បត្តិបុគ្គល។ ពួកគាត់អះអាងថា អ្នកភូមិមានភស្តុតាង និងឯកសារច្បាស់លាស់ ដែលបញ្ជាក់ថា មេឃុំ ឃ្មៀនឃុំ និងមន្ត្រីជំនាញសុរិយោដីខ្លះ បានឃុបឃិតគ្នារំលោភយកដីរដ្ឋបំពានច្បាប់។ អានព័ត៌មានពិស្តារ...
២១. អ្នកវិភាគថា ទស្សនកិច្ចនាយករដ្ឋមន្ត្រីចិន គឺដើម្បីពង្រឹងអំណាចឱ្យលោក ហ៊ុន សែន
អ្នកវិភាគនយោបាយ លើកឡើងថា គម្រោងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសចិនកុម្មុយនីស្ត លោក លី ខឺឈាង (Li Keqiang) មកកម្ពុជា គឺដើម្បីពង្រឹងឥទ្ធិពល និងជួយជ្រោមជ្រែងលើផែនការផ្ទេរអំណាចត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជាប្រកាសថា នាយករដ្ឋមន្ត្រីប្រទេសចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៨ ដល់ថ្ងៃទី១១ វិច្ឆិកា ព្រមទាំងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិមួយចំនួនរវាងប្រទេសទាំងពីរ។ អានព័ត៌មានពិស្ដារ...
២២.លោក ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំចិន មុនកិច្ចប្រជុំអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានសន្តិភាព ដែលធ្វើឡើងនៅមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយយល់ថា ជំនួបទ្វេភាគីនេះ ចិនទំនងជាព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំកម្ពុជារឿងសមុទ្រចិនខាងត្បូង។ អានព័ត៌មានពិស្តារ...
២៣. រដ្ឋាភិបាលគ្រោងស្នើលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត ៤រយនាក់ក្នុងបុណ្យអុំទូក
គណៈកម្មការជំនាញបានបញ្ជូនសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតជិត ៤រយនាក់ (៣៨១) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ សំណើនេះត្រូវបានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចស្នើសុំទៅព្រះមហាក្សត្រ ដើម្បីផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិតទាំងនោះ។ អានព័ត៌មានពិស្ដារ...
២៣.អ្នកវិភាគនយោបាយថា ការផ្ដល់វត្ថុអនុស្សាវរីយ៍ជានាឡិកាដល់មេដឹកនាំចូលរួមកិច្ចប្រជុំអាស៊ាន គឺមិនឱ្យតម្លៃអត្តសញ្ញាណខ្មែរ
កម្ពុជាផលិតបាននាឡិកា២៥គ្រឿង ដើម្បីចែកជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានសប្ដាហ៍ក្រោយនេះ។ អ្នកវិភាគនយោបាយថា ការផ្ដល់វត្ថុអនុស្សាវរីយ៍ជានាឡិកាដល់មេដឹកនាំចូលរួមកិច្ចប្រជុំអាស៊ាន គឺមិនឱ្យតម្លៃអត្តសញ្ញាណខ្មែរ។ អានព័ត៌មានពិស្តារ...
២៤. កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មដោយសន្តិវិធីស្វែងរកដំណោះស្រាយការងារ ស្របពេលអាជ្ញាធរព្រមានចាត់វិធានការ
ក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មដោយសន្តិវិធីនៅមុខអគារក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយការងារ ខណៈអាជ្ញាធរចាប់ផ្តើម រឹតបណ្តឹងសណ្ដាប់ធ្នាប់ សាធារណៈ និងព្រមានចាត់វិធានការលើពួកគេ។ មន្ត្រីសិទ្ធិមនុស្សថា ការធ្វើកូដកម្មដោយអហិង្សា និងសន្តិវិធីរបស់ក្រុម កូដករណាហ្គាវើលដ៍ អនុវត្តត្រឹមត្រូវច្បាប់។ អានព័ត៌មានពិស្ដារ...
២៥. តើកម្ពុជាកំពុងត្រៀមអ្វីខ្លះសម្រាប់កិច្ចប្រជុំអាស៊ានខាងមុខនេះ?
ប្រទេសកម្ពុជា នឹងចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍មេដឹកនាំនៃបណ្តាប្រទេសអាស៊ាននិងមេដឹកនាំនៃប្រទេសជាដៃគូអាស៊ាន ចាប់ពីសប្តាហ៍ក្រោយនេះ គឺពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមជួបប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ។ តើមកដល់ពេលនេះកម្ពុជា បានត្រៀមខ្លួនយ៉ាងណាខ្លះ ដើម្បីបើកកិច្ចប្រជុំកំពូលនេះ? សូមទស្សនាសេចក្ដីរាយការណ៍លម្អិតដូចតទៅ
២៦.អាមេរិកសន្យាថានឹងបន្តឈរនៅជាមួយពលរដ្ឋកម្ពុជាដើម្បីអនាគតប្រកបដោយប្រជាធិបតេយ្យ
សហរដ្ឋអាមេរិក សន្យាបន្តឈរនៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលពួកគេខិតខំដើម្បីទទួលបានអនាគតប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យកាន់តែប្រសើរ។ ការសន្យានេះធ្វើឡើងនៅក្នុងសារលិខិតមួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីងខិន (Antony Blinken) ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបទី៦៩របស់កម្ពុជា។ អានព័ត៌មានពិស្តារ...
២៧. អាជ្ញាធរភ្នំពេញរារាំងមិនឱ្យដាក់សៀវភៅជូនសាធារណជនអានតាមសួនច្បារ
តើមូលហេតុអ្វីដែលអាជ្ញាធរភ្នំពេញរារាំងមិនឱ្យយុវជនស្ម័គ្រចិត្តដាក់សៀវភៅជូនសាធារណជនអានតាមសួនច្បារ។ សូមទស្សនាការសម្ភាសផ្ទាល់ជាមួយកញ្ញា ឆែម ស្រីគា ហៅ ខ្លឹមសារ ដែលអាជ្ញាធររារាំងមិនឱ្យដាក់សៀវភៅឱ្យសាធារណជនអាន។ សូមទស្សនាបទសម្ភាសន៍នេះដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។