ព័ត៌មាន​សំខាន់ៗ​ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃអាទិត្យ​នេះ

. ក្រុម​អ្នកវិភាគ​ព្រមាន​ពីការ​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ២០២៣

ក្រុមអ្នក​វិភាគ​ព្រមាន​ពីការ​បែកបាក់​ឯកភាពជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កម្ពុជា​នៅ​ក្នុង​ឆ្នាំថ្មី ឆ្នាំ​២០២៣ ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ឆ្នាំថ្មីនេះ​គឺជា​ឆ្នាំ​ដែល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧។ ពួកគេ​មើល​ឃើញ​ថា ការបន្ត​បែកបាក់​ឯកភាព​ជាតិនេះគឺ​ដោយសារ​តែ​គណបក្ស​កាន់អំណាច​ដាក់ចេញ​នូវគោលនយោបាយ​តាម​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង ឬ​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល។ អានព័ត៌មានពិស្តារ ...


. តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​ឆ្នាំ​២០២៣ ?

ពេញ​មួយឆ្នាំ​២០២២ ដែល​ជិត​នឹង​ឆ្លង​ផុត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​មេដឹកនាំ ដែល​បាន គាស់​រំលើង​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​។ ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅតែ​មិនអាច​វិល​ទៅ រក​ស្ថានភាព​ប្រសើរ​បាន បើទោះបី​ជា​បណ្ដា​សហគមន៍​អន្តរជាតិ និង​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ចំពោះមុខ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគតកាល​របស់​បក្ស​កាន់អំណាច ឬ​នៅ​ចំពោះមុខ លោក ហ៊ុន សែន ក្ដី។

តើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ប្រែប្រួល​យ៉ាងណា​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ នៅពេល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី​៧? តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​នេះ​?


. ក្រុម​អ្នកឃ្លាំមើល​ថា ការបោះឆ្នោត​ឆ្នាំ​២០២៣​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ថយ​សំឡេង​គាំទ្រ​

ក្រុម​អ្នកឃ្លាំមើល​លើកឡើង​ថា ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បាត់បង់​ការ​គាំទ្រ​មួយ​ចំនួន​ធំ ដែល​មិនអាច​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ចាស់វស្សា​មួយ​នេះ ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​បាន​ទៀត​ឡើយ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលស្គាល់​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់បង់​កៅអី​ក្នុង​សភា​ខ្លះ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។ អាន​ព័ត៌មាន​ពិស្ដារ ...


. មន្រ្តី​បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ចាត់​ទុក​ការ​លក់​ស្នាក់​ការ​បក្ស​សង្គ្រោះជាតិ​យក​លុយ​ចែក​គ្នា បង្ហាញ​ពី​ទង្វើ​កំសាក​របស់​លោក ហ៊ុន សែន

មន្រ្តីគណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​នយោបាយ​រិះគន់​ថា លោក ហ៊ុន សែន ដែល​លក់​ឡៃឡុង​ផ្ទះ​របស់​លោក សម រង្ស៊ី និង​ជា​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ ហើយ​យក​លុយ​ចែក​គ្នា។ អ្នកវិភាគថា ​ទង្វើ​របស់​លោក ហ៊ុន សែន និង​បក្ខ​ពួក គឺជា​អំពើ​លួចប្លន់​យក​ទ្រព្យ​អ្នក​ដទៃ ព្រមទាំង​បង្ហាញ​ពី​ទង្វើ​ក៏​កំសាក​របស់​ក្រុម​មេដឹកនាំ។ ប្រតិកម្មនេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃទី២២ ខែធ្នូ ថា គេហដ្ឋាន​របស់​លោក សម រង្ស៊ី និង​ជាទីស្នាក់ការ​បក្ស​ប្រឆាំង​នៅ​សង្កាត់​ចាក់​អង្រែលើ​នោះ ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១​លាន៦​សែន​ដុល្លារ ដើម្បី​យក​លុយ​មក​សង​ជំងឺ​ចិត្ត​លោក និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​ផ្សេង​ទៀត។ អានព័ត៌មានពិស្តារ ...


. លោក កឹម សុខា ស្នើ​ឱ្យ​អ្នកនយោបាយ​បញ្ឈប់​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​លាប​ពណ៌​គ្នា

ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា បាន​ចេញ​សារ​អបអរសាទរ​ទិវា​ឆ្លង​ឆ្នាំ​សកល​ចូលឆ្នាំថ្មី​២០២៣ រួម​នឹង​សារ​អំពាវនាវ​ដល់​អ្នកនយោបាយ​ឱ្យ​បញ្ឈប់​វប្បធម៌​លាប​ពណ៌​គ្នា និង​ការ​បើ​ប្រាស់​សារ​នយោបាយ​កន្លង​ដែល​ថា «​មាន​អញ​អត់​ឯង មាន​ឯង​អត់​អញ​»។ អាន​ព័ត៌មាន​ពិស្ដារ ...


. អ្នក​សិក្សា​ផ្នែក​ច្បាប់និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ​លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច

បើ​ទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន (Joe Biden) បាន​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ កាល​ពី​ជំនួប​ទ្វេភាគី​ក្នុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ខែវិច្ឆិកា នោះ​យ៉ាង​ណា​ក្ដី ក៏​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ធ្វើ​ផ្គើន​ចំពោះ​ការ​ស្នើ​សុំ​ទាំង​នោះ​ទៅ​វិញ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជាតិ លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ទើប​ជា​ការ​ប្រសើរ។ អានព័ត៌មានពិស្តារ ...


. អ្នកវិភាគ​នយោបាយ​ថា មាន​ប៉ូលនយោបាយ​សំខាន់​តែ​២ ដែល​ប្រជាពលរដ្ឋ​នឹង​ជ្រើសរើស​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ឆ្នាំ២០២៣

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ ខាងមុខ ប្រជាពលរដ្ឋ​នឹង​មានភាព​ងាយស្រួល​ក្នុងការ​សម្រេច​ចិត្ត​ជ្រើស​រើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត ដោយ​សារ​ពលរដ្ឋ​អាច​បែង​ចែក​កាន់​តែ​ច្បាស់ ពី​គណបក្ស​នយោបាយ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​នយោបាយ​ដែល​មាន​សក្ដានុពល​ ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។


. តើ​អ្នក​ប្រជាធិបតេយ្យ​គួរ​ធ្វើ​បែប​ណា​ដើម្បី​យក​ឈ្នះ​ដៃគូ​នយោបាយ​ប្រជាភិថុតិ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ?

អស់​រយៈពេល​ជិត​៤០​ឆ្នាំ ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​សារ​នយោបាយ​ជេរប្រមាថ​ខ្លាំងៗ មក​លើ​ប្រជាពលរដ្ឋ និង ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស​-​បរិស្ថាន ក្រុម​សហជីព និង​សកម្មជន នយោបាយ​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ រង​បទ​ចោទ ពី​តុលាការ និង​អ្នកខ្លះ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​គេច​ផុត ពី​ការ​យាយី​របស់​អាជ្ញាធរ​គណបក្ស​កាន់អំណាច។ អានព័ត៌មានពិស្តារ ...


. អ្នកវិភាគ​ថា លោក ហ៊ុន សែន អះអាង​ថា វិបត្តិដីធ្លី​កើតឡើង​ដោយ​សារ​តែ​ដី​ឡើង​ថ្លៃ ជា​ការ​បិទ​បាំង​ពី​អសមត្ថភាព​ដោះស្រាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ជម្លោះដីធ្លី​កើតមាន​ពាសពេញ​ប្រទេស​នោះ ដោយ​សារ​តែ​កម្ពុជា​មាន​សន្តិភាព ដី​ឡើង​ថ្លៃ ហើយ​ពលរដ្ឋ​ដណ្ដើម​ដី​គ្នា។ ក្រុម​អង្គការ​សង្គមស៊ីវិល និង​អ្នក​វិភាគអះអាង​ផ្ទុយ​ពី​នេះ។ ពួកគេ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​តែ​បំភ័ណ្ឌ​ការ​ពិត ដើម្បី​បិទ​បាំង​ពី​អសមត្ថភាព​របស់​ខ្លួន។


១០. លោក សុន ឆ័យ រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​ក្នុង​សំណុំរឿង​ដែល​លោក​ចាញ់ក្ដី​បក្ស​កាន់​អំណាច​និង​គ . .

ពាក់ព័ន្ធ​នឹង​អនុប្រធាន​គណបក្ស​ភ្លើងទៀន​វិញ លោក សុន ឆ័យ រក្សា​ជំហរ​ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល ដែល​ជា​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក បន្ទាប់ពី​តុលាការ​ថ្នាក់ក្រោម​បាន​កាត់ក្ដី​ឱ្យ​លោក​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ យល់​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​ដូច​សព្វថ្ងៃ​នេះ លោក សុន ឆ័យ ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់។ អាន​ព័ត៌មាន​ពិស្ដារ ...


១១. អ្នកវិភាគ​នយោបាយ​ថា កម្ចី​ដែល​គ្មាន​លក្ខខណ្ឌ​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ប្រាក់កម្ចី​របស់​ចិន​ដែល​គ្មាន​លក្ខខណ្ឌ​ឱ្យ​លើកកម្ពស់​ការ​គោរ​សិទ្ធិមនុស្ស មិន​ត្រឹមតែ​មិនបាន​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​នាំ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ​បន្ថែម​ទៀត​ដែរ​។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ជាថ្មី​ទៀត​ថា កម្ចី​របស់​ប្រទេស​ចិន​មាន​ភាព​ងាយស្រួល​ដើម្បី​ទទួលយក ព្រោះ​ចិន​បាន​ផ្ដល់​ប្រាក់កម្ចី​ទៅតាម​ផែន​ការដែល​រដ្ឋាភិបាល​ចង់បាន។ អាន​ព័ត៌មាន​ពិស្ដារ ...


១២ . ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​អាគារ​កាស៊ីណូនៅប៉ោយប៉ែតកើនឡើង​ដល់ ២៥​នាក់

ចំនួន​អ្នក​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅ​ទីក្រុង​ប៉ោយប៉ែត បន្ត​កើន​ឡើង​ដល់​ចំនួន​២៥​នាក់ និង​ជនរងគ្រោះ​ជិត​១​រយ​(១០០)​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ខណៈ​ក្រុម​ជួយសង្គ្រោះ​កម្ពុជា​-​ថៃ កំពុង​បន្ត​រុករក​ជនរងគ្រោះ​។ ទន្ទឹមគ្នា​នេះ ពលរដ្ឋ​ជាច្រើន​នាក់ កំពុង​ស្រែក​ទ្រហោយំ និង​កាន់​រូបថត​សាច់​ញាតិ​ដែល​បាត់​ខ្លួន​។ បុគ្គលិក​កាស៊ីណូ​ដែល​រួច​ជីវិត​ពី​ភ្នក់ភ្លើង អះអាង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​អគ្គីភ័យ​ឆេះ​លឿន បណ្ដាល​មកពី​កង្វះខាត​ឧបករណ៍​សង្គ្រោះ​បឋម​នៅក្នុង​អគារ និង​ការ​ជួយ​សង្គ្រោះ​មាន​ភាព​យឺតយ៉ាវ។អាន​ព័ត៌មាន​ពិស្ដារ ...


១៣ . ក្រសួងយុត្តិធម៌ ស្នើ​លើកលែង​និង​បន្ថយទោស​ដល់​អ្នក​ជាប់​ឃុំ​ជិត​បី​រយ​នាក់​ក្នុង​ថ្ងៃ​៧ មករា

ក្រសួង​យុត្តិធម៌​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើកលែងទោស​អ្នកទោស​ស្ត្រី​ម្នាក់ និង​បន្ធូរ​បន្ថយទោស​ដល់​អ្នក​ជាប់ឃុំ​ជិត​បី​រយ​នាក់​(២៨២) ក្នុង​នោះ​មាន​ស្រី​២៧​នាក់ ក្នុង​ទិវា​រម្លឹក​ខួប​ថ្ងៃ​៧​មករា ដែល​នឹង​ប្រារព្ធ​ឡើង​មួយ​សប្ដាហ៍​ទៀត​នេះ។ អាន​ព័ត៌មាន​ពិស្ដារ ...


១៤. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សកម្មជន​សង្គម​ដើរ​ហែ​ក្បួន​ទាមទារ​ដោះលែង​គ្រូបង្រៀន​និង​អ្នកទោស​មនសិការ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អតីត​អ្នកទោស​មនសិការ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) ប្រមាណ​១០០​នាក់ កាលពី​ថ្ងៃទី៣០ ធ្នូ បាន​ចេញ​តវ៉ា​ដាក់​ញត្តិ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​គ្រូបង្រៀន និង​អ្នក​មនសិការ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ ទោះ​យ៉ាងណា​ក្រុម​សមត្ថកិច្ច មិន​បានឱ្យ​ក្រុម​អ្នកតស៊ូ​មតិ​ដើរ​ក្បូន​ចប់​ចុង​ចប់​ដើម​ទេ ដោយ​តម្រូវ​ក្រុម​អ្នក​ទាមទារ​បញ្ឈប់​ដំណើរ​ត្រឹម​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តំណាង​មន្ត្រី​ចេញ​មក​ទទួល​ញត្តិ។ អាន​ព័ត៌មាន​ពិស្ដារ ...


១៥. អាជ្ញាធរ​ថៃ​នៅ​មិនទាន់​ដោះលែង​ខ្មែរក្រោម​បួន​នាក់

អាជ្ញាធរ​ថៃ នៅ​មិនទាន់​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ភៀសខ្លួន​ចំនួន​បួន​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ទេ បន្ទាប់ពី​ជាប់ពន្ធនាគារ​ជាង​ពីរ​ខែ​មក​ហើយ​។ អាជ្ញាធរ​ថៃ បាន​ចាប់​ពួកគាត់ នៅ​ពេល​ដែល​ពួកគាត់​កំពុងធ្វើការ​នៅ​ផ្សារ​បន្លែ​មួយ ក្នុង​ខេត្ត​ប៉ាថុមថានី (Pathum Thani) ជាយក្រុង​បាងកក ដោយ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ការងារ កាល​ពី​ថ្ងៃ​១៤ ខែ​តុលា។


១៦. ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចង់បាន​សុខ​សន្តិភាព​និង​ការ​រីក​ចំរើន​សំរាប់​ពលរដ្ឋ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស ទោះបីជា​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​គិតគូរ​ដល់​ប្រទេសជាតិ និង​ចង់បាន​ការអភិវឌ្ឍន៍​ជាតិ​ពិតប្រាកដ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ពួកគេ​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។


១៧ . ពលរដ្ឋ​រស់នៅក្បែរ​បឹងតាមោក​ជាង១រយនាក់​ស្រែក​ស្នើ លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​វិវាទដីធ្លី

ក្រុម​ប្រជាពលរដ្ឋ​ជាង ២រយគ្រួសារ (២៥០) មាន​ជម្លោះដីធ្លីនៅក្បែរ​តំបន់​បឹងតាមោក​នៅថ្ងៃ​ទី២៥ ខែធ្នូ ពួកគាត់​បាន​នាំកូនចៅ​ប្រមូលផ្ដុំជួបជុំគ្នា​នៅតាម​មុខ​ផ្ទះរៀងៗ​ខ្លួន ដើម្បី​ស្រែក​តវ៉ា​ទាមទារយុត្តិធម៌ និង​ស្នើ​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ប្លង់កម្មសិទ្ធិ និង​កាត់ឆ្វៀល​ដីចំនួន ៥ហិកតារ ​ជូន​ដល់ពួកគាត់។ មន្ត្រី​សង្គមស៊ីវិល ស្នើ​ដល់រដ្ឋាភិបាល​ពន្លឿនការ​ដោះស្រាយ​វិវាទ​ដីធ្លីនេះ​ប្រកបដោយ​សន្តិវិធី ជាជាង​ដេញ​ពលរដ្ឋ​ចេញ​ពីលំនៅឋាន​ទាំងបង្ខំ និង​គ្មានផ្ដល់​សំណង​ជូន​ពលរដ្ឋ​សមរម្យ។ អានព័ត៌មានពិស្តារ ...


១៨.យុវជន​ខ្មែរ​ថាវរៈ​ម្នាក់​ឈឺ​ធ្ងន់​រហូត​ទៅ​ព្យាបាលនៅ​ស្រុកថៃ ក្រោយ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ទាមទារ​យុត្តិធម៌​ជូន​កញ្ញា សេង ធារី

យុវជន​ខ្មែរថាវរៈម្នាក់​ធ្លាក់​ខ្លួនឈឺធ្ងន់​រហូត​ទៅ​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេសថៃ ​ក្រោយ​ពេល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដួលសន្លប់​នៅ​នឹង​កន្លែង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​អយុត្តិធម៌។ មន្រ្តីសង្គមស៊ីវិល​ចាត់ទុក​សកម្មភាព​យុវជន​នោះ គឺជា​ការ​លះបង់​ធំធេង​ក្នុង​បុព្វហេតុ​យុត្តិធម៌​សង្គម ហើយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ងាកមក​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។ អានព័ត៌មានពិស្តារ ...


១៩.ជនភៀសខ្លួន​ខ្មែរ​ក្រោម បោះឆ្នោត​រើស​ប្រធាន​គណ : កម្មការ​ថ្មី នៅ​ប្រទេស​ថៃ

ជនភៀសខ្លួន​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ជាង​មួយ​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជាយ​ក្រុង​បាងកក ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ថ្មី សម្រាប់​អាណត្តិទី៨ នៅ​រសៀលថ្ងៃទី២៥ ខែធ្នូ ដើម្បី​ដឹកនាំ​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម។ សមាគម​នេះ តែងតែ​ជួយ​សម្រួល​ដល់​ខ្មែរ​ក្រោម ដែល​ភៀសខ្លួន​មក​ថៃ ឲ្យ​មាន​ទីជម្រក មាន​ការងារ​ធ្វើ ជួយ​គ្នា​ក្នុង​គ្រា​ទុក្ខ​លំបាក ដូចជា​ចែក​រំលែក​ស្បៀង​អាហារ​គ្នា រួម​គ្នា​ធ្វើបុណ្យ​ប្រពៃណី​ផ្សេងៗ និង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ដល់​កូនខ្មែរ​ជាដើម។ អានព័ត៌មានពិស្តារ ...


២០.ប្រជាពលរដ្ឋ​ជិត​៣០នាក់ បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់

ប្រជាពលរដ្ឋ និង​យុវជន​សកម្ម​ជិត​៣០នាក់ បន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​មិន​ត្រូវ​បង្រៀន​អក្សរ​សាស្ត្រ​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ការ​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ មិនមែន​ជា​ការ​រើសអើង​ជាតិ​សាសន៍​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់។ អានព័ត៌មានពិស្តារ ...


២១.ថៃ​បាន​សង្គ្រោះ​អ្នកនេសាទ​ខ្មែរ​ម្នាក់​ដែល​លិច​ទូក​ដោយ​ខ្យល់​ព្យុះ ក្នុង​ឈូងសមុទ្រ​ថៃ

ពលករ​នេសាទ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ទូក​ថៃ​ជួយ​សង្គ្រោះ​ជីវិត បន្ទាប់​ពី​ទូក​របស់​គាត់ បាន​លិច​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​ភាគ​ខាងត្បូង ក្នុង​ខេត្ត​សុង​ក្លា (Song Khla) ដោយសារ​ខ្យល់ព្យុះ ហើយ​គាត់​អណ្ដែត​ក្នុង​សមុទ្រ​ជាមួយ​នឹង​សាកសព​ពលករ​នេសាទ​បី​នាក់​ទៀត ដែល​គាត់​បាន​ចងភ្ជាប់​នឹង​ខ្លួន​ដោយ​ខ្សែពួរ​កុំ​ឲ្យ​បែក​គ្នា។ ហេតុការណ៍​លិច​ទូក​នេះ កើត​ឡើង​កាលពីថ្ងៃទី១៨ ខែធ្នូ កាលពី​ចុង​សប្ដាហ៍​មុន។ អានព័ត៌មានពិស្តារ ...


២២. ពលរដ្ឋមួយ​ចំនួនរិះគន់​គ្រូពេទ្យថា មិនសូវយក​ចិត្តទុក្ខដាក់​ព្យាបាលជំងឺ​ដល់​អ្នកប្រើប្រាស់​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម

ពលរដ្ឋមួយ​ចំនួន រិះគន់​គ្រូពេទ្យ ថាមិនសូវ​យកចិត្តទុកដាក់​ព្យាបាល អ្នកជំងឺ​ដែលប្រើ​ប្រាស់​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស នោះទេ។ មន្ត្រីសង្គម​ស៊ីវិល យល់​ឃើញ​ថា ក្រសួង​សុខាភិបាល គួរមាន​វិធានការ​ច្បាស់​លាស់​លើ​បញ្ហា​នេះ និង​ត្រូវ​ទប់​ស្កាត់​អំពើពុករលួយ​ដែល​អាចប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ។ អានព័ត៌មានពិស្តារ ...


២៣ . ដំណើរកម្សាន្តតាមឡូរីនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរទស្សនា

តំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់ ខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តជាហូរហែរ បន្ទាប់ពីមានការរៀបចំបន្ថែមឱ្យក្លាយជារមនីយដ្ឋានកែច្នៃ អមជាមួយធម្មជាតិ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យមន្ទីរទេសចរណ៍ខេត្ត បង្កើនការផ្សព្វផ្សាយ និងពង្រឹងសេវាកម្ម ហើយបង្កើតអ្វីដែលថ្មីបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពតំបន់ទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះ។ អានព័ត៌មានពិស្តារ ...

២៤ . អង្គការ​សង្គមស៊ីវិល​ប្រកាស​អាសន្ន ក្រោយ​ពី​សត្វផ្សោត​ទន្លេ​មេគង្គ​​ងាប់​ជាង ១០​ក្បាល​ទៀត ​ក្នុង​ឆ្នាំ២០២២

ក្រុម​អង្គការ​សង្គមស៊ីវិល បាន​ប្រកាស​អាសន្ន​បង្ហាញ​ពី​ការ​ផុត​ពូជ​សត្វ​ផ្សោត​ដ៏​កម្រ ក្នុង​អាង​ទន្លេ​មេគង្គ​​ ខេត្តក្រចេះ។ ការ​លើកឡើង​នេះ ក្រោយ​ពី​សត្វផ្សោត​ជាង ១០​ក្បាល​ទៀត​ ងាប់​ជា​បន្ត​បន្ទាប់ ក្នុង​ឆ្នាំ២០២២ នេះ ដោយ​សារ​ភាព​ធូររលុង​នៃ​ការ​អនុវត្តច្បាប់​នេសាទ​ ហើយ​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ប្រញាប់​ពង្រឹង​អនុវត្ត​ច្បាប់​នេសាទ។ អានព័ត៌មានពិស្តារ ...


២៥ . បក្ស​ភ្លើងទៀន​ថា មេឃុំ​បក្សកាន់អំណាច​នៅតែ​បំពាន​តួនាទី​ និង​រើសអើង​សមាជិក​របស់​ខ្លួន

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​លើកឡើង​ថា មេឃុំ​គណបក្សកាន់អំណាច​មួយ​ចំនួន​មិន​ប្រគល់​តួនាទី​ភារកិច្ច​ទៅតាម​ច្បាប់​កំណត់​ឱ្យទៅ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ មកពី​គណបក្ស​ភ្លើងទៀន​នៅឡើយ​ទេ​។ ពួកគេ​ចាត់ទុក​ទង្វើ​នេះ គឺជា​ការ​រំលោភ​ច្បាប់ និង​រើសអើង​នយោបាយ​។ ទោះបីជា​យ៉ាងណា មន្ត្រី​គណបក្ស​កាន់អំណាច​ច្រាន​ចោល​ការចោទប្រកាន់​នេះ។ អានព័ត៌មានពិស្តារ ...


២៦ . អ្នកជំនាញ​អង្គការសហប្រជាជាតិ​ដាក់​សំណួរ​ទៅ​វៀតណាម​រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ សំដែង​ក្តី​បារម្ភ​ពី​របាយការណ៍​ដែល​រដ្ឋាភិបាល​វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងទៀត របស់​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម​។ ពួកគេ​សំណូមពរ​ឲ្យ​វៀតណាម​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ អានព័ត៌មានពិស្តារ ...


២៧ . លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈសង្គមស៊ីវិលថា ការ​អនុវត្តច្បាប់ចរាចរមានភាពមិនស្មើគ្នា រវាងអ្នកមាន និងអ្នកក្រ

មន្ត្រីសង្គមស៊ីវិល​រិះគន់​ថា​ ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ ​ដរាបណា​មន្ត្រីជំនាញ​នៅ​តែ​អនុវត្ត​ច្បាប់​មាន​ស្ដង់​ដារ​ពីរ​ រវាង​អ្នកមាន​និង​អ្នកក្រ។​ ពួក​គាត់​ថា ​បើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​មិន​ស្មើ​ភាព​គ្នា​បែប​នេះ​ នោះ​ប្រជា​ពល​រដ្ឋ​នឹង​អស់​ជំនឿ​លើ​រដ្ឋាភិបាល ​និង​ធ្វើ​ឱ្យ​ការ​បំពាន​ច្បាប់​បង្ក​ឡើង​ដោយ​អ្នក​មាន​លុយ ​មាន​អំណាច​ មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ជា​មិន​ខាន។ អានព័ត៌មានពិស្តារ ...


២៨ . ជនភៀសខ្លួន​ខ្មែរ​ម្នាក់​សុខចិត្ត​រស់​បែកក្រុម​គ្រួសារ​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ជនភៀសខ្លួន​ខ្មែរ​ម្នាក់​ជា​សកម្មជន​គណបក្ស​ភ្លើងទៀន​សុខចិត្ត​រស់នៅ​ឆ្ងាយ​ពី​ប្រពន្ធ​កូន​តស៊ូ​ធ្វើ​នយោបាយ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ មន្ត្រី​រដ្ឋាភិបាល​ថា ជនភៀសខ្លួន​ដោយសារ​នយោបាយ​ហើយ​រត់​ទៅ​ក្រៅប្រទេស​មកពី​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​សម្រួល​ឲ្យ​មាន​ភាព​ធូរស្រាល​ផ្នែក​នយោបាយ ដើម្បី​សេចក្ដីសុខ​របស់​ពលរដ្ឋ។ អានព័ត៌មានពិស្តារ ...


២៩ . អ្នក​រស់​លើ​គំនរ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​តស៊ូ​ចិញ្ចឹម​ជីវិត​ដោយ​លំបាក

ប្រជាពលរដ្ឋក្រីក្រ គ្មាន​ទីពឹង​រាប់ពាន់​នាក់​កំពុង​តស៊ូ​រើសសំរាមឬ​អេតចាយ​ក្នុង​រាជធានី​ភ្នំពេញ​យក​ទៅ​លក់​ដើម្បី​បាន​ប្រាក់​ទិញ​ម្ហូប​អាហារ​ចិញ្ចឹម​ជីវិត​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ពលរដ្ឋទាំង​នោះ​ត្អូញត្អែរ​ពី​ការ​លំបាកផ្នែក​ជីវភាពនិង​បញ្ហា​សុខភាព​ក្នុង​ការងារ​រើសសំរាមនិងរស់​នៅ​ក្បែរ​គំនរ​សំរាម។ ពួក​គាត់​ថា សព្វថ្ងៃ​រស់​ដោយ​ពឹង​លើ​កម្លាំង​ពលកម្ម​ខ្លួនឯង​ទាំង​ស្រុង​ដោយ​គ្មាន​ការ​យក​ចិត្តទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ទេ។


៣០ . ពលរដ្ឋ​ខេត្ត​កណ្ដាល​ជាង ២០០នាក់ តវ៉ា​ឱ្យ​អាជ្ញាធរ​ខេត្ត​បំភ្លឺ​រឿង​បង្ខំ​ឱ្យ​រុះរើ​ផ្ទះ

ពលរដ្ឋ​ជាង ២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ ៤៧៣គ្រួសារ ដែល​រង​ផល​ប៉ះពាល់​​ពី​គម្រោង​សាងសង់​វាល​យន្តហោះថ្មី នៅ​ថ្ងៃ​ទី២៧ ធ្នូ បន្ត​លើក​គ្នា​តវ៉ា​ជា​ថ្មី​ទៀត នៅ​សាលា​ខេត្ត​កណ្ដាល ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​បំភ្លឺ​ករណី​ដាក់​ឱសានវាទ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ និង​ហាម​ពួក​គាត់​មិន​ឱ្យ​សាងសង់​លំនៅឋាន​លើ​ដី​របស់​ខ្លួន។ អានព័ត៌មានពិស្តារ ...


៣១ . ទុក្ខលំបាក​កូន​សកម្មជន​បក្ស​ប្រឆាំង លោក សុខ ចន្ថា ក្រោយ​ពី​ម្ដាយ​ស្លាប់​ចោល និង​ឪពុក​កំពុង​ជាប់​គុក

កូនប្រុស​សកម្មជន​បក្សប្រឆាំង​ម្នាក់​នៅ​ខេត្តព្រៃវែងដែល​ឪពុក​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​ជិត​៣​ឆ្នាំ​នោះ​បាន​រង​ទុក្ខ​ផ្ទួនៗ​នៅ​ក្នុង​គ្រួសារ ខណៈ ម្តាយ​ឈឺចិត្ត​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​ចោល​ប្តី​និង​កូន​ជា​ទីស្រឡាញ់។ បើទោះបី​ស្ថិត​ក្នុង​គ្រា​លំបាក​បែប​នេះក្តីពួកគេ​បាន​ពុះពារ​គ្រប់​ឧបសគ្គតស៊ូ​ដោយ​ប្រកបរបរ​ដើរ​លក់​លៀសនិង​សណ្តែកដី​ស្ងោរដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​ល្មម​ដល់​ពេល​បញ្ចប់​វិបត្តិ​នយោបាយនិង​បើក​ឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​មាន​សេរីភាពនិង​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។


៣២ . កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្នាក់​ចូល​បំភ្លឺ​តុលាការ​ភ្នំពេញ​តាមការ​កោះ​ហៅ

កូដករ​ម្នាក់​ទៀត​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) បាន​ចូលបំភ្លឺ​នៅសាលាដំបូង​រាជធានី​ភ្នំពេញតាម​កាល​កំណត់​នៅថ្ងៃទី២៧ខែធ្នូនេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុនក្រោយ​ពី​រូប​គាត់​ចូលរួម​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ មន្ត្រីសង្គមស៊ីវិល​នៅ​តែ​ទទូច​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​ក្រុម​កូដករនិង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញព្រម​ទាំង​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។


៣៣ . ពលរដ្ឋ និង​មន្ត្រីសង្គមស៊ីវិល​ស្នើដល់​រដ្ឋាភិបាល​រឹត​បន្តឹង​ច្បាប់​លើ​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​ល្មើស​ច្បាប់​កម្ពុជា

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិលព្រួយបារម្ភ​អំពី​ឥទ្ធិពល​នៃ​ជនជាតិ​ចិន​មួយ​ចំនួន​បង្ក​អសន្តិសុខ​សង្គមនិង​ចូល​មក​ដណ្ដើម​ទីផ្សារ​ការងារ​របស់​ពលរដ្ឋខ្មែរ។ ពួកគាត់ស្នើ​ដល់​រដ្ឋាភិបាល​រឹតបន្តឹង​ច្បាប់​ចំពោះ​ជនបរទេស​ណាដែល​ចូលមក​ធ្វើ​ជំនួញដែល​មិន​គោរព​ច្បាប់​កម្ពុជា។ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ទេសចរណ៍​ចេញ​របាយការណ៍​ថា រយៈពេល​១១​ខែ សម្រាប់​ឆ្នាំ២០២២ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ជាង ៩ម៉ឺននាក់។ អានព័ត៌មានពិស្តារ ...


៣៤ . កសិករ​ចិញ្ចឹម​ជ្រូក​រិះគន់​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា​តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះ គឺ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​បរិភោគ

កសិករ​ចិញ្ចឹម​ជ្រូក​លើក​ឡើង​ថាប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថា តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះដើម្បី​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​បរិភោគ​នោះគឺជាការ​បកស្រាយ​មិន​សម​ហេតុ​ផល។ពួកគាត់​ឱ្យ​ដឹង​ថាបច្ចុប្បន្ន​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅ​ប្រទេសមាន​ភាព​លើស​កម្រិត។


៣៥ . សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលដីកា​លើ​សំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទុក​ជា​បាន​ការ​ដដែល

សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី២៨ ខែធ្នូ បាន​សម្រេច​តម្កល់​សាលដីកា លើ​សំណុំរឿង​ប្រធាន​សហជីព​​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ តាម​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​ដដែល។ កូដករមន្ត្រី​សង្គមស៊ីវិល និង​មេធាវីការពារក្ដី​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ថា ជារឿង​អយុត្តិធម៌។ ​ពួកគាត់ ​រិះគន់​ថា តុលាការ​គ្មាន​ហេតុផល​អ្វីបន្ត​ឃុំខ្លួន​កញ្ញា ​ឈឹម ស៊ីថរ នោះ​ទេ​ខណៈសហគមន៍​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​កញ្ញា​ជា​លើកទីពីរ​នេះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់។ អានព័ត៌មានពិស្តារ ...


៣៦ . មន្ត្រីសង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចាប់​ចង​ពលរដ្ឋ​ត្រូវ​អនុវត្ត​ឱ្យ​មាន​តម្លាភាព

មន្ត្រីសង្គម​ស៊ីវិលស្នើទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរដោះស្រាយ​បញ្ហា​ចាប់​ចង​ឬការ​ចោទ​ប្រកាន់​ពលរដ្ឋឱ្យ​មាន​តម្លាភាពនិង​កុំប្រកាន់​បក្ខពួក។ ការលើកឡើង​ដូច្នេះ ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ចេញធានា​ឱ្យ​បុគ្គលិក​ទូរទស្សន៍​បាយ័ន​ម្នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ករណី​លក់​ដី​ខ្យល់​តម្លៃជិត​៤០​លាន​ដុល្លារ។


៣៧ . កូន​សកម្មជន​ព្រៃឡង់​ម្នាក់​ ប្រឈម​បោះបង់​ការ​សិក្សា​ដោយ​សារ​ជីវភាព​ខ្វះខាត ក្រោយ​ពី​ឪពុក​ស្លាប់

កូនស្រី​សកម្មជន​ការពារ​ព្រៃឡង់​ខេត្តស្ទឹងត្រែង​ម្នាក់ ប្រឈម​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី១២ ក្រោយ​ពី​ឪពុក​ស្លាប់​ទៅ ពុំមាន​អ្នក​ជួយ​ទំនុក​បម្រុង ថវិកា​រៀនសូត្រ​បន្ត​ទៀត។ ក្រុមស្នូល​ការពារ​ព្រៃ​ឡង់​ទទូច​ដល់​សប្បុរសជន​ មេត្តាផ្តល់​ជំនួយ​មនុស្សធម៌​ដើម្បី​ទ្រទ្រង់​ការសិក្សា​កូនស្រី​អ្នក​ការពារ​ព្រៃរូប​នេះ ដែល​កំពុង​ជួបការ​លំបាក​ផ្នែក​ជីវភាព។ លោក គង់ រី ដែលជា​សកម្មជន​ការពារ​ព្រៃឡង់​ដ៏ក្លាហាន​ បាន​ស្លាប់​ដោយ​សារ​ជំងឺមហារីក​ក្រពះ​កាល​ពី​ចុង​ខែតុលា ឆ្នាំ២០២២​កន្លង​ទៅ។ អានព័ត៌មានពិស្តារ...


៣៨ . កសិករ​ដាំ​មៀន​ចោទ​សហគមន៍​មៀន​ប៉ៃលិន​បង្កើត​កុង​ត្រា​កេង​ប្រវ័ញ្ច និង​ទម្លាក់​តម្លៃ​មៀន​របស់​ពួក​គាត់

កសិករ​ដាំ​មៀន​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ចោទ​សហគមន៍​មៀន​ប៉ៃលិន​ថា ទម្លាក់​តម្លៃ​មៀន​ ប៉ះពាល់​ដល់​ជីវភាព។ សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ គួរ​ចុះ​ត្រួត​ពិនិត្យ ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ផលិតកម្ម ទាក់ទង​កិច្ច​សន្យា ដើម្បី​ជួយ​ដល់​កសិករ មុន​ពេល​ផលិត​ទទួល​បាន​តម្លៃ​ជាក់លាក់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ឱ្យ​បាន​ទូលំទូលាយ។ អានព័ត៌មានពិស្តារ ...


៣៩ . តើ​មូលហេតុអ្វី​បាន​ជា​ពលរដ្ឋ​ជប៉ុន មាន​អាយុវែង​ជាងគេ​ក្នុង​ពិភពលោក ?

ស្ថិតិអង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ឆ្នាំ២០២២ បង្ហាញ​ថា ពលរដ្ឋ​ជប៉ុន​មាន​អាយុវែង​ជាងគេ​ក្នុង​ពិភពលោក ជា​មធ្យម​អាយុជាង​៨៤​ឆ្នាំ (៨៤.៣) ក្នុង​នោះ​ស្ត្រី​អាច​រស់​ដល់​អាយុ ​៨៧​ឆ្នាំ​ ​ចំណែក​បុរស​វិញ​​អាយុ​៨១​ឆ្នាំ​។ ចំណែក​ពលរដ្ឋខ្មែរ​វិញជាមធ្យម​អាច​រស់​បាន​ដល់​អាយុ៧០​ឆ្នាំក្នុងនោះ​ស្ត្រី​អាយុវែង​ជាង​បុរស​គឺ​៧២​ឆ្នាំរី​ឯ​បុរស​វិញអាច​រស់​បាន​ដល់​អាយុ​៦៧ឆ្នាំ។ អានព័ត៌មានពិស្តារ ...


៤០. ត្រី​បឹង​ទន្លេសាប​កើនឡើង​ជាង​ឆ្នាំមុនៗ ក្រោយពី​រដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់

ទាក់ទង​នឹង​ទិន្នផល​ត្រី​បឹង​ទន្លេសាប​នៅ​ឆ្នាំ​នេះ​វិញ ប្រជា​សហគមន៍​នេសាទ​អះអាង​ថា ក្រោយ​ពី​រដ្ឋាភិបាល​រឹត​បន្តឹង ការ​អនុវត្តន៍​ច្បាប់​នេសាទ​នៅ​រដូវវស្សា​ដើមឆ្នាំ២០២២ កន្លង​ទៅ​នេះ ទិន្នផល​ត្រី នៅ​តំបន់​បឹង​ទន្លេសាប កើនឡើង​ជាង ឆ្នាំមុនៗ។ ប្រជា​នេសាទ​រស់នៅ​ខេត្តបាត់ដំបង និង ខេត្តសៀមរាប បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេសាទ​នេះ ជា​អាទិភាព​យូរអង្វែង។ អាន​ព័ត៌មាន​ពិស្ដារ ...


៤១. រដ្ឋាភិបាល​មិន​ទាន់​មាន​វិធានការ​ត្រួតពិនិត្យ​ចំពោះ​ជនជាតិចិន​ដែល​មក​កម្ពុជា​នោះ​ទេ ទោះបី​ចិន​កំពុង​ផ្ទុះ​ជំងឺ​កូវីដ - ១៩

ស្រប​ពេល​ដែល​ប្រទេស​ធំៗ​មួយចំនួន​ព្រួយបារម្ភ និង​ចាប់ផ្តើម​ដាក់ចេញ​វិធានការ​តឹងតែង ដើម្បី​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន រដ្ឋាភិបាល​កម្ពុជា អះអាង​ថា នៅ​មិនទាន់ មាន​វិធានការ​ត្រួតពិនិត្យ​ធ្វើតេស្ត​កូវីដ​-១៩​តឹងរ៉ឹង​ចំពោះ​ជន​ជា​ជាតិចិន​ដែល​មកលេង​នៅ​កម្ពុជា​នោះ​ទេ។

អ្នកជំនាញ​ផ្នែក​ឱសថ និង​មន្ត្រី​សង្គម​វិល​ថា បើសិនជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​លំហូរ​ជនជាតិ​ចិន​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ពលរដ្ឋ​កម្ពុជា​នឹង​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ កាន់តែ​ខ្លាំង​ម្ដងទៀត​ដែល​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​និង​ប្រទេស​ជាតិ។


៤២. សង្គម​ស៊ីវិល​រិះគន់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ថា​គ្មាន​ប្រសិទ្ធភាព បើ​ការ​អនុវត្ត​ច្បាប់​ចរាចរ​មិន​ស្មើភាព​គ្នា

មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​អំពី​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដោយ​ពួកគាត់ លើកឡើង​ថា ទោះបីជា​កម្ពុជា​មាន​សេចក្ដីព្រាងច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ល្អ​យ៉ាងណា ក៏ដោយ ក៏​ការ​អនុវត្តន៍​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ ដរាបណា​មន្ត្រី​ជំនាញ​នៅតែ​អនុវត្ត​ច្បាប់​ប្រព្រឹត្ត​អំពើពុករលួយ និង​ស្តង់ដារ​ពីរ​រវាង​អ្នកមាន និង​អ្នកក្រ។ ពួកគាត់​ថា បើ​ការអនុវត្ត​ច្បាប់​នៅតែ​មិន​ស្មើភាព​គ្នា​បែបនេះ នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អ្នក​អនុវត្ត​ច្បាប់ ហើយ​ការ​បំពានច្បាប់​កាន់តែ​កើន​ឡើង។ អាន​ព័ត៌មាន​ពិស្ដារ ...


៤៣. អាជ្ញាធរ​កំពុង​តាម​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​ដែល​បាញ់​មន្ត្រី​ប៉ូលិស​ម្នាក់​ស្លាប់​ពេល​ចុះ​បង្ក្រាប

ពាក់ព័ន្ធ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​វិញ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ ចាប់បាន​ឧក្រិដ្ឋជន ៣​នាក់ និង​កំពុង​តាម​រក​ខ្មាន់កាំភ្លើង​ម្នាក់ទៀត​ដែល​បាន​រត់​គេច​ខ្លួន​ភ្លាមៗ ក្រោយ​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច បណ្ដាល​ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​គ្រឿងញៀន នៅ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ។ អាន​ព័ត៌មាន​ពិស្ដារ ...


៤៤. ប៉ូលិស​ថៃ​មិនទាន់​ចាប់បាន​ជនបរទេស​ពីរ​នាក់ ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​វិចិត្រករ​ខ្មែរ​នៅ​ខេត្ត​ឈុនបុរី

ប៉ូលិស​ថៃ​នៅតែ​មិនទាន់​ចាប់បាន​ជនសង្ស័យ​ជា​ជនបរទេស​ពីរ​នាក់ ដែល​បាន​ធ្វើ​ទារុណកម្ម និង​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​វិចិត្រករ​ខ្មែរ កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ នៅ​ខេត្ត​ឈុនបុរី (Chhun Buri) នៅឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ត្រូវ​ប្រឹងប្រែង​សហការ​ជាមួយ​ប៉ូលិស​ថៃដើម្បី​ចាប់​ជន​ដៃដល់​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​ខ្មែរ​រងគ្រោះ​នោះ។ អាន​ព័ត៌មាន​ពិស្ដារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។